IU បង្កើតប្រវត្តិសាស្ត្រថ្មីជាតារាស្រីកូរ៉េដំបូងបង្អស់ រៀបចំការប្រគំតន្ត្រីមានអ្នកចូលមើលផ្ទាល់ជិត ៧ម៉ឺននាក់

IU បង្កើតប្រវត្តិសាស្ត្រថ្មីជាតារាស្រីកូរ៉េដំបូងបង្អស់ រៀបចំការប្រគំតន្ត្រីមានអ្នកចូលមើលផ្ទាល់ជិត ៧ម៉ឺននាក់
កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២២ IU បានបង្ហាញផ្ទាំង Poster ថា ពីការប្រគំតន្ត្រីទោលរបស់នាង ដែលមានឈ្មោះថា “The Golden Hour: Under The Orange Sun”។


តាមព័ត៌មានដែលបង្ហាញលើ ផ្ទាំង Poster នោះ បាន​ឲ្យឃើញថា ការប្រគំតន្ត្រីនេះ នឹង​ធ្វើឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៧ និងទី១៨ ខែកញ្ញា នៅពហុកីឡដ្ឋាន Jamsil Sports Complet Olympic Main Stadium ក្នុងក្រុងសេអ៊ូល ដែល​មានកន្លែងអង្គុយដល់ទៅ ៦៩ ៩៥០ ឯណោះ។


ផ្អែកការត្រៀមនេះ ក៏បាន​ធ្វើឲ្យ IU អាច​បង្កើតប្រវត្តិសាស្ត្រអស្ចារ្យថ្មី ដោយក្លាយជា តារាទោលកូរ៉េនារីដំបូង ដែល​រៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីក្នុងពហុកីឡដ្ឋាន Olympic Stadium ក្នុងក្រុងសេអ៊ូល សម្រាប់អ្នកទស្សនាដល់ទៅជិត ៧ម៉ឺននាក់។


គួរដឹងដែរថា កន្លងមក EXO និង BTS គឺជាក្រុមបុរស K-Pop ដែលបាន​រៀបចំការប្រគំតន្ត្រី និងមាន​អ្នកចូលរួមទស្សនាផ្ទាល់ដល់ទៅជិត ៧០ ០០០នាក់។ យ៉ាងណាមិញ មិនទាន់​មាន​តារា​ចម្រៀងណាអាច​ឈាន​ដល់ការរៀបចំការប្រគំតន្ត្រីទ្រង់ទ្រាយធំបែប​នេះ​ទេពីមុន ទើបតែពេល​នេះ IU អាចធ្វើវាបានហើយ៕

 

ប្រភព៖ Sabay News