ទើបលេងបានមួយប្រកួតពេលនេះ Thiago អាចសម្រាកដល់ទៅ៦សប្ដាហ៍
ខ្សែបម្រើរបស់ Liverpool កីឡាករ Thiago ត្រូវបានរាយការណ៍ថា អាចនឹងសម្រាកដល់ទៅ៦សប្ដាហ៍ដោយសារតែរបួសសរសៃពួរអំឡុងពេលប្រកួតកាលពីចុងសប្ដាហ៍ស្មើគ្នា ២-២ ទល់នឹង Fulham។
កីឡាករសញ្ជាតិអេស្ប៉ាញត្រូវបានប្ដូរចេញនៅនាទី៥០ក្នុងការប្រកួតបើកឆាក Premier League ព្រោះតែមានអារម្មណ៍ឈឺត្រង់សរសៃពួរ។ តាមប្រភពសារព័ត៌មាន The Athletic ឲ្យដឹងថា Thiago អាចនឹងអវត្តមានប្រកួតរហូតដល់ពាក់កណ្ដាលខែវិច្ឆិកា។
នេះមានន័យថា កីឡាករវ័យ៣១ឆ្នាំនឹងត្រូវអវត្តមានប្រកួតបន្ទាប់នៅ Premier League ទល់នឹង Crystal Palace, Manchester United, Bournemouth, Newcastle, Everton និង Wolves។ ដំណឹងនេះបានធ្វើឲ្យលោក Jurgen Klopp ឈឺក្បាល ដោយសារតែខ្សែបម្រើរបស់លោកពីរនាក់គឺ Alex Oxlade-Chamberlain និង Curtis Jones កំពុងមានរបួសដូចគ្នា៕
ប្រភព៖ Sabay News