កម្ពុជា​ ចាញ់​ មីយ៉ាន់ម៉ា​ ០-១ ក្រោយ​ឈ្នះ​អូស្ត្រាលី​ ៤-២ ក្នុង​ប្រកួត​ AFF U16 BOYS CHAMPIONSHIP

កម្ពុជា​ ចាញ់​ មីយ៉ាន់ម៉ា​ ០-១ ក្រោយ​ឈ្នះ​អូស្ត្រាលី​ ៤-២ ក្នុង​ប្រកួត​ AFF U16 BOYS CHAMPIONSHIP
ក្រុម​ជម្រើសជាតិ​ U-16 របស់​កម្ពុជា​ បាន​ចាញ់​ ក្រុម​ជម្រើសជាតិ​ U-16 របស់​មីយ៉ាន់ម៉ា​​ ក្នុង​លទ្ធផល​ ០-១ ក្នុង​ប្រកួត​ពាន​រង្វាន់ AFF U16 BOYS CHAMPIONSHIPនៅ​លើ​ទីលាន​ Sultan Agung ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ក្នុង​ថ្ងៃ​នេះ​។

នៅ​ក្នុង​ការ​ប្រកួត​ខាង​លើ​ ក្រុម​ទាំង​ពីរ​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ ដោយ​នៅ​តង់​ទី២​ នាទី​ទី​៤៨ ខាង​មីយ៉ាន់ម៉ា​ក៏​ស៊ុត​ចូល​១គ្រាប់​ តាម​រយៈ​ការ​ស៊ុត​​ប៉េណាំងទី​ ពី​កីឡាករ​ Lin Htet Oo ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ការ​ប្រកួត​​ពាន​រង្វាន់ AFF U16 BOYS CHAMPIONSHIP កម្ពុជា​យក​ឈ្នះ​បាន​តែ​១ប្រកួត​ប៉ុណ្ណោះ​ ក្នុង​ចំណោម​៣ប្រកួត​ ដោយ​ចាញ់​នឹង​ U-16 ម៉ាឡេស៊ី​ ៣-០, ឈ្នះ​ U-16 អូស្ត្រាលី​ ៤-២ និង​ចាញ់​មីយ៉ាន់ម៉ា​ ១-០ នេះ​៕

 

ប្រភព៖ Sabay News