មកដឹងតម្លៃរបស់ Mazda CX-5 2023


សម្រាប់ស៊េរីថ្មីនេះ គឺដូចទាំងស្រុងនឹងស៊េរីឆ្នាំ២០២២ដែរ គ្រាន់តែវាបន្ថែមនូវពណ៌ ស ថ្មី Rhodium White Premium និងមានតម្លៃថ្លៃជាងតិចតួច។ តម្លៃរបស់វាគឺខុសៗគ្នាទៅតាម option ដូចខាងក្រោម៖

១. CX-5 2.5 S តម្លៃ ២៦ ៧០០ដុល្លារ

២. CX-5 2.5 S Select តម្លៃ ២៨ ៥០០ដុល្លារ

៣. CX-5 2.5 S Preferred តម្លៃ ២៩ ៥៩០ដុល្លារ

៤. CX-5 2.5 S Carbon Edition តម្លៃ ៣០ ៥០០ដុល្លារ

៥. CX-5 2.5 S Premium តម្លៃ ៣២ ៤០០ដុល្លារ

៦. CX-5 2.5 S Premium Plus តម្លៃ ៣៥ ៥០០ដុល្លារ

៧. CX-5 2.5 Turbo តម្លៃ ៣៦ ៨៥០ដុល្លារ

៨. CX-5 2.5 Turbo Signature តម្លៃ ៣៩ ៦៥០ដុល្លារ។


រថយន្ត Mazda CX-5 នឹងបន្តប្រើម៉ាស៊ីន Skyactiv-G ចំណុះ ២,៥លីត្រ ផលិតបានកម្លាំង ១៨៧សេះ និងកម្លាំងរមួល ២៥២ញ៉ូតុនម៉ែត្រ ជាមួយប្រអប់លេខអូតូ ៦វគ្គ។ វាក៏នឹងមានជម្រើសប្រើម៉ាស៊ីនទាក់បូចំណុះ ២,៥លីត្រ ផលិតបានកម្លាំង ២៥៦សេះ និងកម្លាំងរមួល ៤៤៣ញ៉ូតុនម៉ែត្រ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

ប្រភព៖ Sabay News