ចំណេះដឹងហិរញ្ញវត្ថុ៖ ៤ចំណុច ដែលត្រូវស្វែងយល់ មុនពេលស្នើសុំឥណទានរថយន្ត
ជាងពីរទសវត្សរ៍កន្លងមកនេះ ចំនួនរថយន្តបានកើនឡើងពីប្រមាណ ៦,៥ម៉ឺនគ្រឿង ក្នុងឆ្នាំ១៩៩៨ រហូតដល់ជិតមួយលានគ្រឿង នាពេលបច្ចុប្បន្ន បើតាមទិន្នន័យពីក្រសួងសាធារណការ និងដឹកជញ្ជូន។ កត្តានេះបានបង្ហាញពីកំណើននៃការប្រើប្រាស់រថយន្ត ក្នុងប្រទេសកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ ស្របនឹងកំណើនប្រាក់ចំណូលប្រចាំឆ្នាំ និងភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិជារួម។ ក្រៅពីនេះ ក៏មានការចូលរួមគាំទ្រយ៉ាងសកម្មពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុជាច្រើន ក្នុងកិច្ចការផ្តល់នូវឥណទានរថយន្ត ដែលជំរុញឲ្យតម្រូវការរថយន្តមានការកើនឡើងគួរឲ្យកត់សម្គាល់។
យ៉ាងណាមិញ បុគ្គលមួយចំនួនហាក់នៅមានភាពស្រពិចស្រពិល ហើយស្ទាក់ស្ទើរក្នុងការស្នើសុំឥណទានរថយន្ត ជាមួយនឹងធនាគារ ព្រោះមិនទាន់យល់ច្បាស់ពីនីតិវិធី និងដំណើរការស្នើសុំឥណទាន ហើយជាពិសេសស្វែងរកធនាគារ ដែលផ្តល់ទំនុកចិត្តខ្ពស់ និងលក្ខខណ្ឌឥណទានល្អប្រសើរ។ យើងខ្ញុំសូមចែករំលែកនូវព័ត៌មានមួយចំនួន ទាក់ទិននឹងឥណទានរថយន្ត ដូចខាងក្រោម។
អត្រាការប្រាក់
ជាការពិតណាស់ អ្នកដែលចង់ស្នើសុំឥណទាន តែងតែរកមើលធនាគារណា ដែលផ្តល់អត្រាការប្រាក់ទាបជាងគេ ដើម្បីកាត់បន្ថយចំណាយ លើការបង់រំលោះ។ បច្ចុប្បន្ន អត្រាការប្រាក់ សម្រាប់ឥណទានរថយន្ត គឺនៅចន្លោះ ៩% ទៅ ១៨%។ ដោយឡែក ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានផ្តល់ជូននូវអត្រាការប្រាក់ពិសេសចាប់ពី ៨% ប៉ុណ្ណោះ ក្នុងមួយឆ្នាំ។
ទំហំ និងរយៈពេលឥណទាន
ទំហំឥណទាន និងរយៈពេលឥណទាន គឺជាកត្តាសំខាន់មួយទៀត ក្នុងការគិតគូរពិចារណា មុននឹងសម្រេចចិត្ត ស្នើសុំឥណទានរថយន្ត។ ការទទួលបាននូវការទំហំឥណទានច្រើន និងរយៈពេលវែង អាចជួយសម្រួល និងសម្រាលនូវសេដ្ឋកិច្ច និងកាតព្វកិច្ចនៃចំណាយប្រចាំខែរបស់លោកអ្នក។
ឧទាហរណ៍៖ លោកអ្នកកំពុងស្វែងរករថយន្តមួយ ដែលមានតម្លៃ ៣ម៉ឺនដុល្លារអាមេរិក។ ប៉ុន្តែប្រាក់សន្សំរបស់លោកអ្នកមានត្រឹមតែ ៦ពាន់ដុល្លារអាមេរិកប៉ុណ្ណោះ។ ជាមួយធនាគារ CIMB លោកអ្នកអាចស្នើសុំឥណទានរថយន្ត រហូតដល់ ៧ឆ្នាំ និងទំហំឥណទាន រហូតដល់ ៨០% នៃតម្លៃរថយន្ត។ លោកអ្នកអាចស្វែងរកប្រឹក្សាយោបល់ ជាមួយបុគ្គលិកជំនាញរបស់ធនាគារ ដែលនឹងផ្តល់យោបល់ និងពិភាក្សារកដំណោះស្រាយដ៏ល្អ ជូនលោកអ្នក។
ចំណូល និងលទ្ធភាពបង់រំលោះ
ប្រាក់ចំណូលទៀងទាត់ គឺជាលក្ខខណ្ឌសំខាន់មួយទៀត ក្នុងការពិនិត្យ និងសម្រេចផ្តល់ឥណទាន។ ធនាគារ CIMB មានមូលដ្ឋាន និងគោលការណ៍ច្បាស់លាស់ ក្នុងការសិក្សាចំណូល និងកម្រិតលទ្ធភាពសងបំណុលរបស់អតិថិជន ដើម្បីធានានូវនិរន្តភាព ក្នុងការទូទាត់បំណុលរបស់អតិថិជន និងរក្សាបាននូវលទ្ធភាព សម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេផងដែរ។
ក្នុងការសិក្សាឥណទាន យើងខ្ញុំទទួលយកនូវចំណូលថេរទាំងអស់របស់លោកអ្នក រួមមានចំណូលពីអាជីវកម្មប្រចាំថ្ងៃ ប្រាក់បៀវត្ស ឬចំណូលពីការជួលផ្សេងៗ។
ឯកសារស្នើសុំ និងអនុម័តឥណទាន
ឯកសារសំខាន់ៗមួយចំនួន ក្នុងការស្នើសុំឥណទាន រួមមាន៖
១) អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែន
២) សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
៣) លិខិតបញ្ជាក់ការងារ និងប័ណ្ណបើកប្រាក់បៀវត្ស និង/ឬ របាយការណ៍គណនីបុគ្គល (សម្រាប់បុគ្គលិកក្រុមហ៊ុន/សហគ្រាស)
៤) របាយការណ៍ចំណូលចំណាយប្រចាំខែ និងវិក្កយបត្រលក់ទិញ និង/ឬ របាយការណ៍គណនីធនាគារ
៥) កិច្ចសន្យាជួល (ប្រសិនបើមាន) ជាដើម។ ជាមួយធនាគារ CIMB យើងខ្ញុំមាននីតិវិធីច្បាស់លាស់ និងឆាប់រហ័ស ក្នុងការអនុម័តឥណទានរបស់លោកអ្នក។
សម្រាប់ព័ត៌មានបន្ថែម៖
សូមទំនាក់ទំនងលេខទូរសព្ទ៖ +855 (0) 23 988 388 / (0) 96 669 2222 / (0) 95 428333
ចូលទៅកាន់គេហទំព័រ www.cimbbank.com.kh
ឬអញ្ចើញទៅកាន់សាខាណាមួយរបស់ធនាគារ CIMB។
ប្រភព៖ Sabay News