ដឹងអត់ថាម៉ាស៊ីនបាញ់ល្បឿនដំណើរការដូចម្តេច? បើបាញ់ត្រូវតើអាចគេចរួចអត់!
សម្រាប់អ្នកបើកបរយានយន្តតាមផ្លូវជាតិប្រាកដជាធ្លាប់បានឃើញហើយនូវឧបករណ៍មួយប្រភេទដែលមានទម្រង់ដូចកាំភ្លើងខ្លី មិនមែនបាញ់ចេញគ្រាប់នោះទេ ប៉ុន្តែជា laser ក្រហមមួយខ្សែរ នោះគឺម៉ាស៊ីនបាញ់ល្បឿន ដែលសមត្ថកិច្ចនគបាលចរាចរណ៍ផ្លូវគោកកំពុងប្រើប្រាស់។ ចង់ដឹងអត់ថាឧបករណ៍នេះដំណើរការយ៉ាងដូចម្តេច?
ឧបករណ៍នេះដំណើរដោយប្រើកាំរស្មី Laser បាញ់ចេញនូវពន្លឺខ្លីៗ ញ៉ាប់ៗ ទៅកាន់រថយន្ត ហើយរង់ចាំពន្លឺ Laser ទាំងនោះលងតបមកវិញពីតួររថយន្ត។ បន្ទាប់ពីទទួលបានព័ត៌មានរួចមក ម៉ាស៊ីននោះ នឹងប្រើរយៈពេលលងតបមកវិញរបស់រថយន្ត មកគណនាល្បឿននៃរថយន្ត។
ការប្រើប្រាស់ម៉ាស៊ីននេះ គឺទទួលបានព័ត៌មានច្បាស់ខ្លាំងណាស់ ឲ្យតែបាញ់តម្រង់ចំវត្ថុណានោះ នឹងដឹងពីល្បឿនភ្លាម ហើយឧបករណ៍នេះអាច់បាញ់បានចម្ងាយ ៣០០ម៉ែត្រ។ ប៉ុន្តែយ៉ាងណាក៏ដោយ ម៉ាស៊ីននេះក៏មានចំណុចខ្សោយព្រោះត្រូវតម្រង់ Laser ឲ្យចំទើបទទួលបានព័ត៌មាន៕
ប្រភព៖ Sabay News