ឧស្សាហ៍ចូលវ៉ិបសាយណាមួយញឹកញាប់ អាចច្នៃជា Shortcut App ដាក់លើអេក្រង់ដូចកម្មវិធីទូទៅបាន
មានចំណុចសំខាន់មួយ ឧទាហរណ៍ថាអ្នកឧស្សាហ៍ចូលទៅកាន់គេហទំព័រចាំបាច់មួយចំនួន ដើម្បីតាមដានព័ត៌មាន អានអត្ថបទផ្សេងៗ ទស្សនាភាពយន្ត... ប៉ុន្ដែគេហទំព័រនោះមិនមានកម្មវិធី (App) ផ្ទាល់ខ្លួននោះទេ ម៉្លោះហើយមុខងារ Add to Home Screen ដែលយើងលើកយកមកបង្ហាញនេះ នឹងមានប្រយោជន៍សម្រាប់អ្នកជាមិនខាន។
Add to Home Screen ជាមុខងារ App សុប្បនិម្មិតមួយនៅលើផ្ទាំង Home Screen របស់ iPhone ឬ iPad តែម្ដង ដែលវាមានតួនាទីជា shortcut ដើម្បីភ្ជាប់ទៅកាន់គេហទំព័រណាមួយដែលអ្នកបានកំណត់។ និយាយឱ្យងាយស្ដាប់ គឺ App មួយនោះនឹងផ្ទុកនូវគេហទំព័រមួយ។
របៀបប្រើមុខងារ Add to Home Screen
បើកកម្មវិធី Safari > ចូលទៅគេហទំព័រណាមួយ
ចុចលើ ប៊ូតុង Share > ជ្រើសយក Add to Home Screen
អាចដាក់ឈ្មោះឱ្យ App រួចចុច Add
បន្ទាប់មកវានឹងលោតទៅផ្ទាំង Home Screen បង្ហាញកម្មវិធីថ្មីមួយរបស់គេហទំព័រដែលអ្នកកំណត់អម្បាញ់មិញនេះ៕
ប្រភព៖ Sabay News