iPad ដែលចេញឆ្នាំ ២០២៤ នឹងបំពាក់ដោយអេក្រង់ Amoled មានកម្រាស់ស្តើង និងស្រាលបំផុត

iPad ដែលចេញឆ្នាំ ២០២៤ នឹងបំពាក់ដោយអេក្រង់ Amoled មានកម្រាស់ស្តើង និងស្រាលបំផុត
មានពាក្យចចាមអារ៉ាមថា Apple នឹងនាំយកអេក្រង់ OLED ទៅបំពាក់លើត្រកូល iPad របស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ខណៈ Samsung និង LG ជាអ្នកផ្គត់ផ្គង់អេក្រង់សំខាន់ កំពុងធ្វើការលើបន្ទះ OLED ថ្មីដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ iPads ឆ្នាំ ២០២៤ របស់ Apple។


ទន្ទឹមនឹងអេក្រង់ថ្មីនោះ បច្ចេកវិទ្យានៃការផលិតក៏មានការកែឆ្នៃថ្មីដោយប្រើប្រាស់សារធាតុហ្គាសគីមី ដើម្បីទៅលុបបំបាត់ស្រទាប់ ដែលមិនបានការនៅលើបន្ទះ TFT។ ការធ្វើបែបនេះដែរ នឹងជួយឲ្យអេក្រង់ OLED ដែលត្រៀមនឹងបំពាក់លើ iPad កាន់តែមានទម្ងន់ស្រាល និងស្តើង។


គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple ក៏កំពុងសាកល្បងលើការបង្កើតថ្នាំកូតពិសេស សម្រាប់អេក្រង់ ធ្វើឲ្យកាន់តែធន់ ប្រើប្រាស់បានយូរ។ ហើយ Apple ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្តគំរូដំបូងនៃ iPad OLED របស់ខ្លួនផងដែរ៕

ប្រភព៖ Sabay News