ប្រាសាទ៣ល្វែងនៅជាប់ចង្កេះភ្នំចៅស្រីវិបុលនៅតែជាអាថ៌កំបាំង ​

ប្រាសាទ៣ល្វែងនៅជាប់ចង្កេះភ្នំចៅស្រីវិបុលនៅតែជាអាថ៌កំបាំង ​មិនទាន់មាន​ពន្លឺថាជាអគារមានមុខងារអ្វី នាសម័យមុន
អាគារ ឬប្រាសាទ៣ល្វែង នៅជាប់ចង្កេះភ្នំចៅស្រីវិបុល នៅមិនទាន់មានការឲ្យពន្លឺពីអ្នកជំនាញថាជាអ្វី មានតួនាទីអ្វីក្នុងផ្លូវសាសនានាសម័យមុន ដែលវាពិតជាចម្លែកខ្លាំងណាស់ ព្រោះតែអគារនេះគ្មានកំពូលសោះ។ នេះបើតាមការអះអាងរបស់មគ្គុទេសន៍លោក រេត សាមុត។


អគារនេះមានរាងទ្រវែងជាប់គ្នាចំនួន ៣ មានរាងបិទជិត តែរចនាឡើងលម្អជាភ្នែកគ្រួចតូចៗដើម្បីឲ្យមានពន្លឺថ្ងៃជះចូលទៅខាងក្នុងដែរ។ សំណងទាំងមូលសង់ពីថ្មភក់ ដំបូលកោងចុះ រាងដូចរោងទងប្រាសាទជាទូទៅ តែចម្លែកអគារនេះនៅដាច់គេនៅចង្កេះភ្នំ គ្មានកំពូលទេ ហើយមានលក្ខណៈជាឃ្លាំងអ្វីម្យ៉ាងមិនទាន់មាននរណាអាចបកស្រាយបាន។

នៅបរិវេណនោះក៏មានស្រះបុរាណមួយដែរ បានបញ្ចេញពន្លឺនៃភាពសក្តិសិទ្ធិ ​អមដោយដើមឈើផ្តល់ម្លប់គួរជាទីគយគន់ នៅក្នុងបរិវេណនៃប្រាសាទចៅស្រីវិបុល វត្តត្រាច ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។ គេមិនដឹងច្បាស់ថាប្រាសាទដ៏ធំនេះសង់ក្នុងរាជ្យស្ដេចណាឲ្យប្រាសាទទេ ប៉ុន្តែសម្រាប់អ្នកស្រុកក្រៅពីឈ្មោះចៅស្រីវិបុល ​អ្នក​ខ្លះ​ហៅ​ថា ប្រាសាទ​យស​កេរ្តិ៍៕

 

ប្រភព៖​ Sabay News