មុខម្ហូបទាំង៥ដែលសក្តិសមជាមួយស្រាបៀរ ABC Reserve ស្រាបៀរ ABC Reserve ជាស្រាបៀរលាយវីស្គីដ៏ប្រណីត។ ABC ត្រូវបានគេស្គាល់តាមរយៈស្រាបៀរ "Extra Stout" ដ៏ល្បីល្បាញ ហើយឥឡូវនេះជាមួយនឹង "Reserve" ផលិតផលនេះ នឹងអញ្ជើញអតិថិជនទៅកាន់ពិភពរសជាតិដ៏ល្អឯកពីរលាយបញ្ចូលគ្នា ដែលផលិតឡើង សម្រាប់អ្នកដែលស្វែងរកអ្វីៗបន្ថែមដល់ជីវិត និងចង់ស្វែងរកបទពិសោធន៍រសជាតិថ្មីៗផងដែរ។
ស្រាបៀរ ABC Reserve ត្រូវបានផលិតដោយគ្រឿងផ្សំ ដែលមានគុណភាពខ្ពស់បំផុត រួមទាំងស្រូវសាលីលំដាប់ខ្ពស់ដែលផលិតតាមស្តង់ដារគុណភាពអន្តរជាតិ ដែលជាការច្នៃប្រឌិតរបស់កំពូលអ្នកជំនាញផលិតស្រាបៀររបស់យើង។ ស្រាបៀរ ABC Reserve គឺជាស្រាបៀរប្រភេទថ្មី មានពណ៌មាសដ៏ប្រណីត អមដោយក្លិនក្រអូបឈ្ងុយឈ្ងប់ ព្រមទាំងរសជាតិប្រហើរ ពេញដប ដែលមានការរចនាថ្មីឡូយ រំលេចនូវពណ៌ទង់ដែង ជាពណ៌ប្រចាំផលិតផលនេះ។ ជាមួយគុណភាពល្អឯករបស់ស្រាបៀរយើងគួរតែមុខម្ហូបទាំង៥ខាងក្រោម ដើម្បីឲ្យសក្ដិសមក្នុងការក្រេបនូវរសជាតិដ៏ប្រណីតនេះ៖
១-អយស្ទ័រ៖ អយស្ទ័រជាប្រភេទអាហារសមុទ្រសម្បូរទៅដោយវីតាមីន B12 ហើយពិសេសវាជាអាហារដែលមានភាពប៉ូវកម្លាំងខ្លាំង ដើម្បីឲ្យអាហារនេះកាន់តែប៉ូវខ្លាំងបងប្អូនអាចសាកតាមវិធីនេះបាន ពោលគឺហូបអយស្ទ័រហើយក្រេបសាបៀរ ABC Reserve តាមក្រោយ។ បើសិនបងប្អូនធ្វើបែបនេះធានា១០០%ថាក្លិនឈ្ងុយរបស់ស្រាបៀរ ABC Reserve នឹងធ្វើឲ្យក្លិនឆ្អាបរបស់អយស្ទ័ររលាយបាត់ពីក្នុងមាត់របស់បងប្អូន ហើយនឹងជះក្លិនឈ្ងុយពេញមាត់រកអ្វីមកពណ៌នាមិនត្រូវ។
២- Steak ៖ ជាការពិតណាស់ប្រភេទ Steak ជាអាហារមួយប្រភេទដែលមានសារធាតុសំខាន់ៗសម្រាប់រាងកាយ ដូចជាកាបូអ៊ីដ្រាត, ខ្លាញ់, ប្រូតេអ៊ីន , វីតាមីន និងសារធាតុរ៉ែជាដើម។ យ៉ាងណាអាហារប្រភេទនេះត្រូវបានគេដឹងថា វាពិតជាសក្ដិសមខ្លាំងនៅពេលដែលសាច់មានជាតិជាប់ឈាមតិចៗ ហើយបានក្រេបរសជាតិស្រាបៀរ ABC Reserve តាមក្រោយធ្វើឲ្យអាហារនោះកាន់តែមានរសជាតិឆ្ងាញ់។
៣- ឆ្អឹងជំនីរអាំង ( barbecue ribs ) ៖ អាហារប្រភេទនេះអ្នកទាំងអស់គ្នាសាកស្រមៃមើលថា វានឹងមានរសជាតិកាន់តែពិសេសប្រសិនបើបានបរិភោគជាមួយស្រាបៀរ ABC Reserve ព្រោះថា ឆ្អឹងជំនីរអាំងគឺមានខ្លាញ់តិចៗ ដែលអាំងទៅធ្វើឲ្យជះក្លិនឈ្ងុយរបស់វាដកជាប់ក្នុងចិត្តយើង ហើយអ្វីដែលកាន់តែពិសេសបើបានស្រាបៀរ ABC Reserve មួយកែវក្រេបតាមក្រោយ នឹងធ្វើឲ្យអាហារនោះកាន់តែផ្អែមជាប់មាត់។
៤-សាច់ត្រីសាម៉ុង៖ ត្រីសាម៉ុងជាអាហារដែលមានជីវជាតិច្រើនខ្លាំងបំផុតមួយនៅលើលោក ត្រីដ៏ពេញនិយមមួយនេះសម្បូរទៅដោយសារធាតុចិញ្ចឹម និងពិសេសវាអាចកាត់បន្ថយហានិភ័យនៃជំងឺមួយចំនួនថែមទៀងផង។ ត្រីប្រភេទនេះគេអាចមកធ្វើជាអាហារដ៏ពិសេស និងមានរសជាតិឆ្ងាញ់ខ្លាំងបំផុត ហើយក៏ដើម្បីជួយបង្កើនសារធាតុប៉ូវដល់រាងកាយ។ យ៉ាងណាត្រីប្រភេទនេះ ប្រសិនបើយើងបានបរិភោគជាមួយ ស្រាបៀរ ABC Reserve នឹងធ្វើឲ្យក្លិនឆ្អាបរបស់ត្រីរលាយបាត់ពីមាត់របស់យើង ហើយធ្វើឲ្យសាច់ត្រីមានរសជាតិកាន់តែឆ្ងាញ់លើសមុន ថែមទៀតផង។
៥-អាហារសមុទ្រក្រឡុក (Seafood Boil )៖ អាហារសមុទ្រក្រឡុកជាអាហារមួយប្រភេទដែលមានភាពទាក់ទាញ និងប្លែក ដែលធ្វើឲ្យមនុស្សភាគច្រើននៅពេលបានឃើញពីភាពស្រស់ស្អាតរបស់វា នឹងមានអារម្មណ៍ចង់ញាំ ហើយពិសេសនោះអាហារប្រភេទនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ដោយចង់សាករសជាតិរបស់វា យ៉ាងណាអាហារប្រភេទនេះក៏នឹងកាន់តែឆ្ងាញ់ផងដែរ នៅពេលដែលអ្នកបរិភោគជាមួយស្រាបៀរ ABC Reserve ដែលជាស្រាបៀរល្អបំផុតមួយទើបតែចេញថ្មី៕
ប្រភព៖ Sabay News