iPhone ដើរលឿនមិនចាញ់គេ តែគ្រប់ម៉ូឌែលទាំង ៣៤ គ្រឿង ញាត់ RAM ចូលតូចៗ!
ពេល iPhone ចេញម៉ូតថ្មីម្ដងៗ Apple តែងលាក់ទំហំថ្ម ហើយក៏លាក់ទាំង RAM ផងដែរ ប៉ុន្ដែគេតែងប្រាប់ថាម៉ូឌែលនេះ ដើរលឿនខ្លាំងប៉ុណ្ណាបើធៀបទៅនឹងម៉ូឌែលចាស់។
មានមូលហេតុចំនួនបី ដែល Apple សម្រេចចិត្តលាក់ទំហំ RAM មិនប្រាប់អ្នកប្រើ៖
ទី១ ព្រោះកុំឱ្យស្មុគ្រស្មាញដល់អ្នកប្រើ ឬពិបាកសម្រេចចិត្ត
ទី២ ទំហំ RAM របស់ iPhone តែងល្អស្រាប់ ទោះមានទំហំតូចបើធៀបទៅនឹងស្មាតហ្វូន Android ជាច្រើន
ទី៣ Apple ផ្តោតលើអ្វីដែល iPhone របស់ខ្លួនអាចធ្វើបាន ជាជាងពង្រីកទំហំឱ្យធំ
តាមពិតទៅមិនមែនទំហំ RAM របស់ iPhone សុទ្ធតែល្អនោះទេ ហេតុផលស្នូលក៏ព្រោះតែ ខ្លួនជាអ្នកផលិត Hardware និង Software ម៉្លោះហើយទើប iPhone ដំណើរការប្រកបដោយប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន។
ដូចនេះកុំឱ្យឆ្ងល់ យើងនឹងបង្ហាញទំហំ RAM iPhone គ្រប់ម៉ូឌែល អ្នកនឹងភ្ញាក់ផ្អើល ព្រោះទំហំរបស់វាតូចៗ៖
iPhone 13 Pro & 13 Pro Max – RAM 6GB (LPDDR4X)
iPhone 13 & 13 mini – RAM 4GB (LPDDR4X)
iPhone SE 3rd gen – RAM 4GB (LPDDR4X)
iPhone 12 Pro & 12 Pro Max – RAM 6GB (LPDDR4X)
iPhone 12 & 12 mini RAM – 4GB (LPDDR4X)
iPhone SE 2nd gen – RAM 3GB (LPDDR4X)
iPhone 11 Pro & 11 Pro Max – RAM 4GB (LPDDR4X)
iPhone 11 – RAM 4GB (LPDDR4X)
iPhone XR – RAM 3GB (LPDDR4X)
iPhone XS & XS Max – RAM 4GB (LPDDR4X)
iPhone X – RAM 3GB (LPDDR4X)
iPhone 8 Plus – RAM 3GB (LPDDR4X)
iPhone 8 – RAM 2GB (LPDDR4X)
iPhone 7 Plus – RAM 3GB (LPDDR4)
iPhone 7 – RAM 2GB (LPDDR4)
iPhone SE – RAM 2 GB (LPDDR4)
iPhone 6S & 6S Plus – RAM 2GB (LPDDR4)
iPhone 6 & 6 Plus – RAM 1GB (LPDDR3)
iPhone 5S – RAM 1GB (LPDDR3)
iPhone 5C – RAM 1GB (LPDDR2)
iPhone 5 – RAM 1GB (LPDDR2)
iPhone 4S – RAM 512MB (LPDDR2)
iPhone 4 – RAM 512MB (LPDDR)
iPhone 3GS – RAM 256MB (LPDDR)
iPhone 3G – RAM 128MB (LPDDR)
ដូនតា iPhone (Original iPhone) – RAM 128MB (LPDDR)
ប្រភព៖ Sabay News